ព្រឹកមិញអគ្គីភ័យឆេះរថយន្តពីរគ្រឿង និងម៉ូតូ ៥៧ គ្រឿង នៅខេត្តកំពត

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យបានអោយដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៦: ២០ នាទីព្រឹក មានករណីអគ្គីភ័យឆេះហាងលក់ម៉ូតូ ហុងដា លី ប៉េង ដែលស្ថិតនៅឃ៉ំកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ម្ចាស់ឈ្មោះ លី ប៉េង ភេទ ប្រុស អាយុ ៦០ ឆ្នាំ ។

ករណីនេះ បានបណ្តាល​ឱ្យ​ខូចខាតផ្ទះជាន់ក្រោមខូចខាត ៣០% រថយន្តចំនួន ០២ គ្រឿង ខូចខាតទាំងស្រុង ឡិចស៊ីស ៥៧០ ចំនួន០១គ្រឿង រថយន្ត ហុងដា CRV 2020 ចំនួន០១គ្រឿង ម៉ូតូខូចខាតធ្ងន់និងមធ្យម ៥៧ គ្រឿង និងមិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ។

ដោយឡែកមូលហេតុនៃការឆេះនេះសមត្ថកិច្ច កំពុងបន្តការស្រាវជ្រាវ ។

ក្នុងករណីអគ្គិភ័យខាងលើនេះសមត្ថកិច្ចបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត ស្មើរនឹង ៤០ ម៉ែត្រគូប ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close