ការមិន​ប្រកាស​តួលេខ​ឆ្លង​កូ​វីដ​១៩ ជួយ​ឲ្យ​សឹង្ហ​បុរី​អនុវត្ត​គម្រោង​រស់នៅ​ជាមួយ​កូ​វីដ ១៩ ទៅមុខ​យ៉ាង​រលូន​

​ក្នុងពេលដែល​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី​បន្ត​ប្រកាស​ពី​តួលេខ​នៃ​ការឆ្លង​កូ​វីដ​១៩​ប្រចាំថ្ងៃ ។ ចំណែក​សិង្ហ​បុរី​វិញ​ប្រកាស​បញ្ឈប់​រាល​ការប្រកាស​ពី​របាយការណ៍​ឆ្លង​កូ​វីដ​១៩ ដើម្បី​រស់នៅ​ជាមួយ​កូ​វីដ មិនមាន​ការព្រួយបារម្ភ​​។​

​តាំងពី​ថ្ងៃទី ៧​ខែធ្នូ សិង្ហ​បុរី​បាន​ផ្អាក​ប្រកាស​ព័ត៌មាន​ស្តីពី​អ្នក​ឆ្លង​កូ​វិដ​១៩​ប្រចាំថ្ងៃ ដោយ​ចាត់ទុកថា ការប្រកាស​បែបនេះ​មិនមាន​ន័យ​អ្វី​នោះឡើយ ។ មហាជន​អាច​តាមដាន​ព័ត៌មាន នៅលើ​គេហទំព័រ​របស់​ក្រសួងសុខាភិបាល ដែល​បាន​បង្ហោះ​ពី​ករណី​ឆ្លង​និង​ស្លាប់​។​

​ក្រុម​អ្នកឯកទេស​សុខាភិបាល បាន​គាំទ្រ​សកម្មភាព​ខាងលើ​របស់​រដ្ឋាភិបាល ដោយសារតែ​ការប្រកាស​តួលេខ​អ្នក​ឆ្លង​មិន​មានន័យ​អ្វី​ឡើយ ក្នុងពេល​សិង្ហ​បុរី​កំពុងតែ​រស់នៅ​ជាមួយ​កូ​វីដ​១៩ ដោយ​ចាត់ទុក​ជំងឺ​នេះ​ជា​ជំងឺ​ធម្មតា ។​

​សាស្ត្រាចារ្យ Teo Yik Ying នាយក​សាលា​ពេទ្យ Saw Swee Hock ស្ថិតនៅក្នុង​សកលវិទ្យា​ល័យ​ជាតិ​សិង្ហ​បុរី បាន​ឲ្យ​ដឹងថា ការឆ្លង​រាលដាល​ក​នៅក្នុង​សហគមន៍​គឺ​អាស្រ័យទៅលើ​ពលរដ្ឋ ដែល​ចង់​ថែទាំ​សុខាភិបាល​ដែរឬទេ​។​

​បច្ចុប្បន្ន​មាន​ប្រទេស​ជាច្រើន​នៅក្នុង​ទ្វីបអាស៊ី​បន្ត​ប្រកាស​របាយការណ៍​កូ​វីដ​១៩ ប្រចាំថ្ងៃ ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ក្នុងនោះ​មាន​ម៉ា​ឡេ​សី ថៃ ហ្វីលីពីន ឥណ្ឌា ហុងកុង​…​ជាដើម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close