ក្រសួង ប្រកាស មិនឱ្យពលរដ្ឋផឹកកាហ្វេ Coffee Like ព្រោះនាំឱ្យកើតជំងឺគាំងបេះដូង
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ដើម្បីជៀសវាងការខាតបង់ថវិកា និងប៉ៈពាល់ដល់សុខភាព ឬឈានដល់បាត់អាយុជីវិត ដោយសារគាំងបេះដូង ដល់អ្នកប្រើប្រាស់ផលិតផលកាហ្វេ Coffee Like (កាហ្វេកំលាំងសេះ)
ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងមួយ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ប្រើប្រាស់ផលិតផលនេះជាបន្ទាន់។
ជាមួយគ្នានេះ ក្រសួងក៍បានបញ្ជាឲ្យក្រុមហ៊ុននាំចូលផលិតផលកាហ្វេខាងលើ ត្រូវបញ្ឈប់ការនាំចូលផ្សព្វផ្សាយលក់ ចែកចាយ និងត្រូវប្រមូលនូវផលិតផល កាហ្វេនេះ ដែលមានផ្ទុកឱសថសម័យឈ្មោះ Sildenafil Tadalafil ជាឱសថបង្កើនចំណង់ផ្លូវភេទបុរសនេះ មកកំទេចចោលជាបន្ទាន់ ។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល មានខ្លឹសារទាំងស្រុង ដូចខាងក្រោម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។