ថៃ បន្តរកឃើញករណីបំប្លែងខ្លួនថ្មី អូមីក្រុង
ថៃ៖ គិតត្រឹមរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ថៃមានករណីកូវីដ១៩ បប្លែងថ្មី អូមីក្រុង ចំនួន៤នាក់ហើយ ខណៈដែលករណីទី៤ គឺជាបុរសជនជាតិថៃម្នាក់ទៀត ដែលទើបតែត្រឡប់មកពីប្រទេសកុងហ្គោ។
ករណីទីបួននៃការឆ្លងវីរុសបំប្លែងខ្លួនថ្មីអាមីក្រុង បានកើតឡើងទៅលើបុរសជនជាតិថៃម្នាក់មានអាយុ៤១ឆ្នាំ ដែលទើបតែធ្វើដំណើរមកពីប្រទេសកុងហ្គោ ទ្វីបអាហ្វ្រីកខាងត្បូង ជាប្រភពនៃការកកើតឡើងនៃប្រភេទវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដំបូង បានមកដល់ប្រទេសថៃ ហើយត្រូវបានធ្វើតែស្ត រកឃើញវីរុសកូវីដ១៩ អូមីក្រុង បើទោះបីជាបុរសរូបនេះបានចាក់វ៉ាក់សាំង អាស្ត្រាហ្សេនេការួចរាល់ចំនួន២ដូសទៅហើយក្តី។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី៦កន្លងទៅ ប្រទេសថៃក៏បានប្រកាសអំពីការកឃើញករណីដំបូងនៃការឆ្លងវីរុសកូវីដ១៩ ដ៏កាចសាហាវបំប្លែងថ្មី ប្រភេទ អូមីក្រុងនៅក្នុងប្រទេសរបស់ខ្លួនជាលើកដំបូងទៅលើបុរសជនជាតិថៃ សញ្ជាតិអាមេរិកាំង ដោយបុរសរូបនេះ បានធ្វើដំណើរមកពីប្រទេសអេស្ប៉ាញ ត្រូវគេបានធ្វើ់តែស្តហើយជឿថា ភាគរយនៃការឆ្លងជំងឺ កូវីដ១៩ប្រភេទ អូមីក្រុងមានរហូតទៅដល់៩៩,៩២% ហើយលទ្ធផលពិនិត្យចុងក្រោយនេះម្តងទៀត ក៏ត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩ប្រភេទ អូមីក្រុងដ៏កាចសាហាវនេះតែម្តង។
ចំណែកកាលពីម្សិលមិញ ស្ត្រីជនជាតិថៃទាំងពីរនាក់ ដែលត្រឡប់មកពីប្រទេសនីហ្សេរីយ៉ា ទីមួយមានអាយុ៤៦ឆ្នាំនិងម្នាក់ទៀតមានអាយុ៣៦ឆ្នាំ មានអាជីពជាអ្នកបកប្រែភាសានៅក្នុងវិហារសាសនាគ្រិស និង អ្នកទាំងពីរក៏មិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩សូម្បីតែមួយដូសផងដែរ ក៏ត្រូវបានតែស្តរកឃើញភាគរយខ្ពស់នៃការឆ្លងរោគកូវីដ១៩ដ៏កាចសាហាវបំប្លែងខ្លួនថ្មីអូមីក្រុងនេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។