អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ជា​សំណង់​មិន​រៀបរយ ៨០​ខ្នង ទាំង​ព្រឹក នៅ​ផ្លូវរ​ទះ​ភើ្ល​ង​!

​ភ្នំពេញ​៖ ផ្ទះ​ប្រជាពលរដ្ឋ ជា​សំណង់​មិន​រៀបរយ​ចំនួន​៨០​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ទាំងស្រុង នៅវេលា​ម៉ោង ៦​និង​៣០​នាទី ថ្ងៃ​សុក្រ ១០​កើត ខែ​មិគសិរ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​សំណង់​មិន​រៀបរយ សិ្ថ​ត​នៅ​ផ្លូវរ​ទះ​ភើ្ល​ង ភូមិ​៣ ក្រុម​៣៤,៣៥,៣៩ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា អគ្គិភ័យ​ផ្តើមចេញពី​ម្ចាស់​ទីតាំង​ឈ្មោះ សាន ដេ​ន ភេទ​ស្រី អាយុ​៥៨​ឆាំ្ន មុខរបរ​: នៅផ្ទះ​។ មូលហេតុ ឆ្លង់​ចរន្ត​អ​គិ្គ​ស​នី​។ សមត្ថកិច្ច​បន្តថា ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាល​ឲ្យ​ឆេះ ផ្ទះ​(​សំណង់​មិន​រៀបរយ​)​សរុប​ចំនួន ៨០​ខ្នង តែ​គ្មាន​មនុស្ស​ស្លាប់ និង​របួស​នោះទេ​។

​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ចំនួន​៤៥​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់ ១២៧​ឡាន ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close