ឯកឧត្តម ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​គ្រឿងចក្រ Stabilizer កំពុង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​២១B ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​

ខេត្តកណ្តាល​៖ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ចុះ​ពិនិត្យ​ប្រសិទ្ធភាព​នៃ​ការប្រើ​គ្រឿងចក្រ Stabilizer ដែល​កំពុង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​២១B ប្រមាណ​៣​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក ផ្លូវជាតិ​លេខ​២ ដល់​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង ឋិត​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកណ្តាល ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ខេត្តកណ្តាល ក្រុមហ៊ុន​សាងសង់ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​។​

​សូម​ជម្រាបជូន​ថា គម្រោង​សាងសង់​កំណាត់​ផ្លូវ​នេះ គ្រោង​នឹង​ចំណាយ​រយៈពេល​មួយខែ ដោយ​ប្រើប្រាស់​គ្រឿងចក្រ Stabilizer ដែលជា​បច្ចេកវិទ្យា​ទំនើប​ផលិត​នៅ​ប្រទេស​ជប៉ុន ព្រមទាំង​មាន​ជំនួយ​បច្ចេកទេស​ពី​អ្នកជំនាញការ​ជប៉ុន​ផងដែរ ដែល​អាចជួយ​ឱ្យ​ផ្លូវ​កាន់​តែមាន​ភាពរឹងមាំ និង​ប្រើប្រាស់​បានយូរ ស្រប​បរិបទ​នៃ​ការដឹកជញ្ជូន​នាពេល​បច្ចុប្បន្ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close