គុណភាព​ខ្យល់​នៅ​ហាណូយ ប្រទេស​វៀតណាម ស្ថិតក្នុង​កម្រិត​ដ៏​អាក្រក់​យ៉ាងខ្លាំង​!

​លទ្ធផល​ពី​ការគ្រប់គ្រង ដែល​ត្រូវបាន​ដកស្រង់​ទិន្នន័យ​ពី​បណ្តា​ស្ថានីយ​ផ្សេងៗ នៅ​ក្រុង​ហាណូយ​ប្រទេស​វៀតណាម កាលពី​ថ្ងៃអាទិត្យ ទី​១២ ធ្នូ ២០២១ ម្សិលមិញ​នេះ​បង្ហាញថា កម្រិត​គុណភាព​ខ្យល់​នៅក្នុង​ក្រុង​នេះ​ស្ថិតក្នុង​កម្រិត​អាក្រក់​យ៉ាងខ្លាំង នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន VNexpress​។​

​ប្រភព​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ម្សិលមិញ ស្ថានីយ​គ្រប់គ្រង​គុណភាព​ខ្យល់​ចំនួន​៣ នៃ​រដ្ឋបាល​បរិស្ថាន​ក្រុង​ហាណូយ​បាន​បង្ហាញថា កម្រិត​គុណភាព​ខ្យល់ AQI គឺ​លើស ២០០​។ ប្រភព​ព​ន្ថែ​ម​ទៀតថា AQI គឺជា​ការវាស់ស្ទង់​កម្រិត​បំពុល​ខ្យល់ ខណៈដែល​កម្រិត AQI លើស​១០០ គឺ​ត្រូវបាន​គិតថា ប៉ះពាល់​ដល់​សុខភាព​មនុស្ស ជាពិសេស កុមារ​និង​មនុស្សពេញវ័យ​ត្រូវបាន​ណែនាំ​ឲ្យ​កុំ​ធ្វើ​លំ​ហាត់ប្រាណ​នៅក្រៅ​ផ្ទះ បើ AQI ឈានដល់ ១៥០ ឬ លើស​នេះ​។​

​រដ្ឋបាល​បរិស្ថាន​ក្រុង​ហាណូយ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ កាត់បន្ថយ​ការដុត​សំរាម កាត់បន្ថយ​ការ​ចម្អិន​អាហារ​ដោយ​ប្រើ​ធ្យូង Honeycomb ខណៈដែល​ពលរដ្ឋ​នៅតាម​ជាយក្រុង​វិញ ត្រូវបាន​ណែនាំ​កុំ​ឲ្យ​ដុត​ចំបើង កាត់បន្ថយ​ការបំពុល​ខ្យល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close