អាជ្ញាធររាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទ ក្នុងពេលសម្ពោធវិមានកីឡដ្ឋាន នៅថ្ងៃ១៨ ខែធ្នូ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពេលរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋាន ដែលជាវិមានធំមួយនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
បើតាមសេចក្ដីជូនដំណឹង យានយន្តគ្រប់ប្រភេទមិនអាចធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីឈ្នះ-ឈ្នះ ពោលគឺចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦អា ចាប់ពីម៉ោង៥៖០០នាទីរហូតដល់កម្មវិធីត្រូវបានបញ្ចប់។
គួរជម្រាបថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋាននេះនឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។