អាមេរិក ចិន កូរ៉េខាងជើង ឯកភាពគ្នា​លើ​ច្បាប់​ស្តីពី​ការប្រកាស​បញ្ចប់សង្គ្រាម​ឧបទ្វីប​កូរ៉េ​

​នៅ​ថ្ងៃទី ១៣​ខែធ្នូ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូ​ន​ជេ​អ៊ី​ន បានប្រកាសថា អាមេរិក ចិន និង​កូរ៉េខាងត្បូង បាន​ព្រមព្រៀងគ្នា ស្តីពី​ច្បាប់ ដើម្បី​ចេញ​សេចក្តីប្រកាស​រួម​បញ្ចប់សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ឆ្នាំ ១៩៥០-១៩៥៣​។​

​នៅក្នុង​សន្និសីទកាសែត​រួម ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison ក្រោយ​កិច្ចពិភាក្សា​ទ្វេភាគី ប្រធានាធិបតី​កូរ៉េខាងត្បូង​ម៉ូ​ន​ជេ​អ៊ី​ន​បាន​បញ្ជាក់ថា ការប្រកាស​បញ្ចប់សង្គ្រាម នឹង​ជួយ​ដំណើរការ​កិច្ចពិភាក្សា រវាង​កូរ៉េខាងត្បូង អាមេរិក និង​កូរ៉េខាងជើង បញ្ជ​ប់​ការប្រឈមមុខ​តានតឹង​ដាក់គ្នា​។​

​នៅ​ថ្ងៃទី​១៣​ខ​ខែធ្នូ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jea in បានប្រកាសថា មិន​ដើរ​តាម​អាមេរិក អូស្ត្រាលី អង់គ្លេស ដែល​ធ្វើពហិការ​កីឡា​អូ​ឡំ​ពិ​ក​ទីក្រុង​ប៉េកាំង​ឆ្នាំ​២០២២​។ ទីក្រុង​សេ​អ៊ូ​ល​នៅតែ​បញ្ជូន​មន្ត្រីជាន់ខ្ពស់​ទៅ​ចូលរួម​ពិធី​បើក​ការប្រកួត​ក៏ដូចជា​បិទ​ការប្រកួត​នៅ​ទីក្រុង​ប៉េកាំង​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Canberra ប្រទេស​អូស្ត្រាលី លោក​ម៉ូ​ន​ជេ​អ៊ី​ន បានប្រកាសថា កូរ៉េខាងត្បូង មិន​ធ្វើពហិការ​កីឡា​អូ​ឡំ​ពិ​ក​ទីក្រុង​ប៉េកាំង​ឆ្នាំ​២០២២ ដើម្បី​ប្រឆាំង​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​ចិន​នោះឡើយ​។​

​ប្រធានាធិបតី​ម៉ូ​ន​ជេ​អ៊ី​ន​បានប្រកាសថា «​យើង​មិនទាន់​ទទួលបាន​សំណើរ​ពី​ប្រទេស​ណាមួយ ឲ្យ​ធ្វើពហិកា​កីឡា​អូឡាំពិក​ទីក្រុង​ប៉េកាំង​នោះឡើយ សូម្បីតែ​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​។​

​លោក​ម៉ូ​ន​បាន​បញ្ជាក់ថា កូរ៉េខាងត្បូង ចង់​ជំ​រ៉ុញ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សេរី និង​បើកទូលាយ ប៉ុន្តែ​ត្រូវតែ​មើល​ពី​តួនាទី​របស់​ចិន ក្នុងការ​នាំមក​នៅ​សន្តិភាព​ដល់​ឧបទ្វីប​កូរ៉េ​។ លោក​ម៉ូ​ន​ជេ​អ៊ី​ន បានប្រកាសថា យើង​ត្រូវការ ដល់​ការខិតខំ​របស់​ចិន ដើម្បី​រំសាយ​អាវុធ​បរមាណូ នៅ​កូរ៉េខាងជើង​។ លោក​បន្តទៀតថា ទីក្រុង​សេ​អ៊ូ​ល​មាន​ទំនាក់ទំនង​ដោយ​សន្តិភាព​ជាមួយ​ទីក្រុង​ប៉េកាំង ។​

​នៅពេលនេះ​ប្រធានាធិបតី កូរ៉េខាងត្បូង មានដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ទៅកាន់​ប្រទេស​អូស្ត្រាលី ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី​ក៏ដូចជា ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​បច្ចេកវិទ្យា​យោធា ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close