ថៃ បញ្ជូនពលរដ្ឋខ្មែរ ១៣៨នាក់ មកកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់!
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ នគរបាលខេត្តបាត់ដំបង ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ពលករសរុបចំនួន ១៣៨នាក់ ស្រី ៥៨នាក់ ក្មេង២៩នាក់ ក្មេងស្រី ១៧នាក់ ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល អវិជ្ជមានកូវីដ-១៩ ទាំងអស់ ក្នុងនោះមានពលករចំនួន ៣១នាក់ ស្រី ១៦នាក់ ក្មេង ១នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន និងពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១០៧នាក់ ស្រី៤២នាក់ ក្មេង ២៨នាក់ ក្មេងស្រី ១៧នាក់ ។
ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ ៦ឆ្នាំ ដល់១២ឆ្នាំ ចំនួន ១២នាក់ (ស្រី ៦នាក់) ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។