ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហឹង្សា​​​ដោយ​​​ចេតនា

ភ្នំពេញ ៖ ករណីហឹង្សាដោយចេតនាមួយ (វាយបណ្តាលអោយរបួស) បង្កឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០២ នឹង៣០នាទីនៅក្នុងហាងបារបារាំងយីហ៊ោ រ៉ូសបារ ដែលមានទីតាំងផ្ទះលេខ៨អឺ០ ផ្លូវលេខ១០៤ ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់មានឈ្មោះ JOUN IKORO ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរ DJ ស្នាក់នៅផ្ទះជួល មិនចាំលេខ ផ្លូវលេខ១០៤ ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រីឯជនរងគ្រោះមានគ្នាចំនួន០២នាក់ ឈ្មោះ ម៉ែន សុថានី ភេទស្រី អាយុ២៥ឆ្នាំ និងឈ្មោះ សុខ គីមសាន ភេទប្រុស អាយុ២៨ឆ្នាំ ដែលកំពុងតែបំរើការងារក្នុងហាងខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានចូលមកហាងកើតហេតុខាងលើដើម្បីផឹកស្រា ហើយបានហៅនារីរងគ្រោះ​​​មក​​​អង្គុយផឹកជាមួយបានមួយសន្ទុះ ជនសង្ស័យក៏ស្រវឹង នឹងបានចាប់បោចសក់នារីរងគ្រោះ ដោយបោកទៅលើកៅអីសាឡុងចំនួន០២ដង បណ្តាលអោយដួលសន្លប់ ពេលនោះក៏មានបុរសជនរងគ្រោះដែលជាសន្តិសុខហាងបានចូលមកឃាត់ ក៏ត្រូវបានជនសង្ស័យវាយចំផ្ទៃមុខមួយដៃស្តាំរបស់ខ្លួន បណ្តាលអោយបុរសរងគ្រោះ បែកចិញ្ចើមខាងស្តាំ ហូរឈាម បន្ទាប់មកមានការផ្អើលឆោឡោឡើង ហើយបានប្រជាពលរដ្ឋ នៅក្បែរនោះនាំគ្នាចាប់ជនសង្ស័យ និងវាយបណ្តាលអោយរងរបួសបែកក្បាលហូរឈាម និងប៉ោងហើមខាងក្រោមភ្នែកឆ្វេង រួចហើយក៏ចាប់ឃាត់ជនសង្ស័យយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិវត្តភ្នំ ដើម្បីធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កសាងសំណុំរឿងតាមនិតិវិធី៕

ជនរងគ្រោះ

ជនរងគ្រោះ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close