រញ្ជួយដីកម្រិត៧,៥ រ៉ិចទ័រ ឥណ្ឌូនេស៊ីព្រមានពីរលកយក្សស៊ូណាមិ
នៅព្រឹកថ្ងៃទី១៤ខែធ្នូ មានការរញ្ជួយដីជាទ្រង់ទ្រាយធំកើតឡើងនៅតំបនសមុទ្រនៃប្រទេសឥណ្ឌនេស៊ី បង្ខំឲ្យមន្ត្រីក្នុងតំបន់ត្រូវប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ។
តាមការលើកឡើងរបស់ក្រុមស្រាវជ្រាវភូមិសាស្ត្រអាមេរិក (USGS) បានប្រកាសថា រញ្ជួយដីមានកម្រិតដល់ទៅ ៧,៣រ៉ិចទ័រ កើតឡើងនៅវេលាម៉ោង ១០ និង ២០ នាទី ព្រសកថ្ងៃទី ១៤ខែធ្នូ ។ ជាមួយគ្នានេះដែរមជ្ឈមណឌលត្រួតពិនិត្យ តាមដានរលក់យក្សស៊ូណាមិអាស៊ីប៉ាស៊ីហ្វិក បានព្រមានថានឹងមានរលកយក្សបង្កការខួចខាត ។ រញ្ជួយដីកើតឡើងនៅ ដែនសមុទ្រនៅតំបន់ប្រជុំកោះ East Nusa Tenggara ស្ថិតនៅភាគអាគ្នេយ៍ប្រទេសឥណ្ឌូណេស៊ី។
ដោយឡែក បើតាមមជ្ឈមណ្ឌលអង្កេតគ្រោះរញ្ជួយដីរបស់អឺរ៉ុប (EMSC) វិញបានឲ្យដឹងថា គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ីខាងលើនេះ មានកម្រិតរហូតដល់ទៅ ៧.៧រ៉ិចទ័រឯណោះ ដោយវាបានញ័ររញ្ជួយចេញពីក្នុងដីជម្រៅ ៥គីឡូម៉ែត្រ។ ភ្លាមៗបែបនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីការគំរាម ឬការខូចខាត ដែលអាចកើតមានឡើងនៅឡើយទេ។
បើតាមប្រជាជនឥណ្ឌូណេស៊ីម្នាក់ ដែលរស់នៅលើកោះ Flores នៃតំបន់ East Nusa Tenggara បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារនេះថា «គ្រប់គ្នាបានរត់ទៅឈរតាមដងផ្លូវ ដើម្បីសុវត្ថិភាព… ខ្ញុំបានទទួលអារម្មណ៍ហាក់ដូចជា កំពុងស្ថិតនៅលើរលកឡើងចុះៗ»។
អាជ្ញាធរឥណ្ឌូណេស៊ី ស្ថិតក្នុងតំបន់រងគ្រោះខាងលើនេះបានឲ្យដឹងថា គ្រោះរញ្ជួយដីបានអូសបន្លាយចាប់ពី ២ ទៅ ៣នាទី រួចទើបប្រជាជននានា ចាប់ផ្តើមចាកចេញពីលំនៅឋាន និងអគារនានា មកឈរកកកុញនៅតាមទីវាល និងដងផ្លូវដើម្បីសុវត្ថិភាព។ បើតាមការបង្ហោះនៅលើបង្ហាញសង្គម ប្រជាជនដែលរស់នៅទីក្រុង (Makassar នៃខេត្ត South Sulawesi ក៏បានទទួលរងឥទ្ធិពលពីគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រខាងលើនេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។