ករណីឆ្លងកូវីដ១៩ នៅតែបន្តកើនឡើងនៅលើពិភពលោក ដោយមានអ្នកឆ្លងថ្មីជាង៦សែននាក់ក្នុងមួយថ្ងៃ
តាមគេហទំព័រ Worldometer បានផ្សាយថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី ១៥ខែធ្នូ នៅទូទាំងពិភពលោក មានករណីឆ្លងកូវីដ១៩ កើនឡើងដល់ទៅ 271.707.470នាក់ និងស្លាប់ 5.336.391 នាក់ ជាមួយគ្នានេះដើម្បីក៏មានអ្នកជាសះស្បើយពីជំងឺ ជាង ២៤៤លាននាក់។
អឺរ៉ុបគឺជាតំបន់ដែលមានករណីឆ្លងកូវីដ១៩ ច្រើនជាងគេបង្អសនៅលើពិភពលោកក្នុងរយៈពេល២៤ម៉ោង កន្លងមក ស្មើនឹង ៥៩%នៃករណីឆ្លងនៅលើពិភពលោក។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីឆ្លងកូវិដ ១៩ សរុប607.159នាក់ ក្នុងនោះអាមេរិក មានអ្នកឆ្លងច្រើនបំផុត មានជាង ១០៨ពាន់នាក់ បន្ទាប់មកប្រទេសបារាំង ៦៣ពាន់នាក់ អង់គ្លេសជាង ៥៩ពាន់នាក់ និងអាល្លឺម៉ង់ ជាង ៤០ពាន់នាក់។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៨,៥៦៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៥៩៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥១,១៣៦,៤៤២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨២១,៣៣៥នាក់ និងជាសះស្បើយឡើងសរុបជាង ៤០.២៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
កាលពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក បានផ្តល់ការអនុញ្ញាត សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី ៣ ឬដូសជំរុញជូនដល់ក្មេងជំទង់ដែលមានអាយុ ១៦ឆ្នាំ និង ១៧ឆ្នាំហើយ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើសមត្ថភាពរបស់វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ក្នុងការបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំង សម្រាប់អ្នកដែលបានចាក់ ២ដូសរួចរាល់ហើយនោះ។
គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៨៥លានដូស ក្នុងនោះប្រជាជន ២៣៩.២៧លាននាក់ (៧២.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០០.៧លាននាក់ (៦០.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៥៤.៣៥លាននាក់ (១៦.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។