VJ តា​ប៊ុ​យ ត្រូវ​ម្ចាស់​ឡាន​ព្រូស ដាក់ពាក្យ​បណ្តឹងទាមទារ​សំណង​ជំងឺ​ចិត្ត ២​ម៉ឺន​ដុល្លារ​

​ភ្នំពេញ​៖ យោងតាម Page B&J Salon ដែលជា​ម្ចាស់​រថយន្ត​ព្រូស បាន​រងគ្រោះ​ដោយសារ VJ តា​ប៊ុ​យ បាន​បើក​បុក​ពីក្រោយ ហើយ​ព្យាយាម​បើក​រត់ ក្នុងស្ថានភាព​ស្រវឹង ថែមទាំង​ចោទ​ជនរងគ្រោះ​ថា ធ្វើ​ស៊ី​ខ្លួន​ពាក់ព័ន្ធ​នឹង​ថ្លៃ​ជួសជុល​នោះ បានសម្រេច​ដាក់ពាក្យ​ប្តឹង VJ តា​ប៊ុ​យ ដោយ​ទាមទារ​នូវ​ប្រាក់​សងជំងឺចិត្ត ២​ម៉ឺន​ដុល្លារ​។​

​ម្ចាស់​រថយន្ត​ព្រូស បាន​ផុស​យ៉ាង​ដូច្នេះ​ថា​៖ « ឃើញ​ឡាន​ខ្លួនឯង​ដែល​ជនល្មើស បុក​អាណិត​ឡាន​ណាស់​! កាត់​ទ្ទេច​អស់ហើយ ខ្ញុំ​សូម​ប្រកាស​ជា​សាធារណៈ​ថា ប្តឹងទៅ​តុលាការ​ក្រុងភ្នំពេញ ហើយ​ទារ​សំណង​ជំងឺ​ចិត្ត 20000$ ដោយ​យកប្រាក់​នោះ​ទៅជូន​មន្ទី​ពេទ្យ​គ​ន្ឋ​បុប្ផា សូមជួយ​គាំទ្រ និង​ផ្តល់​កំលាំងចិត្ត​ផង បងប្អូន​»៕​
https://fb.watch/9Ws-YkOihu/

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close