ស្នងការរងខេត្តកំពង់ឆ្នាំង និង​នគរបាលសក្តិ៥ម្នាក់ទៀត​ត្រូវ ACU ឃាត់ខ្លួន ពាក់ព័ន្ធការ​ទន្រ្ទានដីព្រៃលិចទឹក

តាមសេចក្តីប្រកាស​ព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ ACU ចេញផ្សាយ​នៅព្រលប់ថ្ងៃម្សិលមិញ (១៦ ធ្នូ) បាន​ឲ្យ​ដឹងថា លោក ស៊ុំ សុជាតិ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង​លោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និង​តម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវ​បានធ្វើការ​ឃាត់ខ្លួនហើយ។

ការឃាត់ខ្លួនមនុស្សទាំង២នាក់នេះ គឺក្រោយ​ពីពិនិត្យ​ឃើញថា ពួក​គេ​បានជាប់ពាក់ព័ន្ធនឹង​ការ​កាន់កាប់ព្រៃលិចទឹក​តំបន់៣ ក្នុង​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close