ទឹកធ្លាក់​ស្ទឹង​កែប មាន​ទីតាំង​ស្ថិត​នៅឯណា​?

​ទឹកធ្លាក់​ស្ទឹង​កែប ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដែលមាន​ទេសភាព​ស្រស់ស្អាត ជាមួយនឹង​ព្រៃភ្នំ​ធម្មជាតិ​ជាទី​ដែល​ដំណើរ​ដោយ​ថ្មើរជើង​ចម្ងាយ​២៥០​គ​.​ម​របស់​យើង​បាន​ឆ្លងកាត់ ហើយ​មិនសូវមាន​មនុស្ស​ទៅដល់​ទេ​។

​ទឹកធ្លាក់​មកពី​ក្បាល​លើ​នៃ​ស្ទឹង​កែប បង្កើតបានជា​ទស្សនីយភាព​បង្អួត​អ្នក​ទេសចរណ៍​ដែល​ចូលចិត្ត​ធម្មជាតិ និង​ស្តាប់​សំឡេង​ទឹក​ហូរ​។ ទឹកធ្លាក់​ដែល​កំពុងតែ​លាក់ខ្លួន​នៅក្នុង​ព្រៃភ្នំ​ធម្មជាតិ​ដ៏​ស្រស់ស្អាត​មួយ​នេះ​កំពង់តែ​រងចាំ​ទេសចរណ៍​ទៅ​កម្សាន្ត​។

​ទឹកធ្លាក់​ស្ទឹង​កែប​ស្ថិតក្នុង ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ នៃ​ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង​ខេត្តកោះកុង​។ ទឹកធ្លាក់​នេះ​មាន​ចម្ងាយ ៣១​គ​.​ម​ពី​ទីរួមស្រុក​ថ្មបាំង ខេត្តកោះកុង​។ ត្រូវធ្វើ​ដំណើរ ១៨​គ​.​ម ដោយ​ឡាន​/​ម៉ូតូ ពី​ទីរួមស្រុក​ថ្មបាំង ទៅ​ភូមិ​ត្រពាំង​ខ្នារ (​អតីត​ភូមិ​ចំការចេក​) ឃុំ​តា​ទៃ​។ ថ្មើរជើង ចម្ងាយ ១៣​គ​.​ម ភូមិ​ត្រពាំង​ខ្នារ ទៅ​ទឹកធ្លាក់​ស្ទឹង​កែប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close