សមត្ថកិច្ចចុះបង្ក្រាបល្បែងសីុសងមួយ​​​កន្លែង​​​ក្នុង​​​ស្រុក​​​ឧដុង្គ

កំពង់ស្ពឺ ៖ កាលពីវេលាម៉ោង​១៥ និង៣០នាទីនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុក​ឧដុង្គ បានចុះបង្រ្គាបដល់ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់​ (អាប៉ោង)​មួយកន្លែង នៅ​ចំណុចព្រៃខាង​ត្បូងភូមិរមាំងស្លាប់​ ចំងាយប្រហែល​ ៧០០​ ម៉ែត្រ​ ពីឃុំមានជ័យ ស្រុក​ឧដុង្គ​។

ប្រតិបត្តិការ​ចុះដល់ទីកន្លែងដោយផ្ទាល់ខាង​លើ​ សមត្ថកិច្ចឃាត់បានជនសង្ស័យ​ចំនួន៤នាក់ និងមនុស្សមួយចំនួនទៀតរត់យកតែព្រះអាយ៉ូស ក្នុង​បទល្មើស​ជាក់​ស្ដែង​បើកលេងល្បែងស៊ី​ខុសច្បាប់​។ ជនសង្ស័យទាំង៤នាក់រួមមាន: ១/ឈ្មោះ ចាន់ សុន ភេទប្រុស អាយុ​៤១ឆ្នាំ នៅភូមិអន្លង់ភេ ឃុំពាំងល្វា ស្រុកឧដុង្គ​ ២/ឈ្មោះ សូត្រ ផា ភេទប្រុស អាយុ​៤៣ឆ្នាំ នៅភូមិទំពូង ឃុំមានជ័យ ស្រុកឧដុង្គ​ ៣/ឈ្មោះ ឆេង អាន ភេទប្រុស អាយុ​ ៥៨ឆ្នាំ នៅភូមិទួលកេស ឃុំក្រាំងចេក ស្រុកឧដុង្គ​ ៤/ឈ្មោះ រិន្ទ បារាំង ភេទប្រុស អាយុ​ ៣០ឆ្នាំ នៅភូមិរមាំងស្លាប់ ឃុំមានជ័យ ស្រុកឧដុង្គ។

វត្ថុតាង​ជាសម្ភារៈ​ដែលដកហូតនៅទីតាំងផ្ទាល់​ រួមមាន​ :
-​ ម៉ូតូ​ ម៉ាក​ ចំរុះ​ ចំនួន​ ១៦ គ្រឿង
-​ ​អាប៉ោង​ ចំនួន​ ០៣​ គ្រាប់
-​ ផ្ទឹលគ្រប​ ចំនួន​ ០១​ និងសម្ភារៈមួយ​ចំនួន​ទៀត​បច្ចុប្បន្ន​មុខសញ្ញាជា​អ្នកលេង​និងអ្នក​បើកទីតាំងល្បែង​ ភ្នាល់​ត្រូវ​បានឃាត់​បញ្ជូន​មកកាន់អធិការ​ដ្ឋាន​នគរបាលស្រុកឧដុង្គ​ ដេីម្បីកសាងសំណុំ​រឿង​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចាត់​ការ​តាមនីតិវិធីច្បាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close