សមិទ្ធផល​ជាតិ ” វិមាន​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ” កើតឡើង​ពី​ចំណងមិត្តភាព កម្ពុជា​-​ចិន !

​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កើតឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ស៊ី ជី​ង​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ «​ខ្សែក្រវ៉ាត់ និង​ផ្លូវ​» និង «​វិថី​សូត្រ​សមុទ្រ​សតវត្ស​ទី​២១» ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​បម្រើ​វិស័យ​កីឡា​នៅ​កម្ពុជា និង​សម្រាប់​ត្រៀម​ស្វាគមន៍​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២៣​ខាងមុខ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ស្រប​ពេលដែល​ប្រទេសជាតិ​យើង​កំពុង​រស់នៅក្នុង​សុខសន្តិភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close