កូវីដ១៩! វៀតណាម បន្តរកឃើញករណីឆ្លងថ្មីជាង១ម៉ឺន ៥ពាន់នាក់ទៀត ស្លាប់២៤១នាក់បន្ថែម
ក្រសួងសុខាភិបាលវៀតណា បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,២៧០ករណីបន្ថែមទៀត កាលពីថ្ងៃទី១៦ ធ្នូ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងខាងលើ មានតែ០៣ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះ ជាករណីឆ្លងក្នុងស្រុកទាំងអស់។ ដោយឡែកទីក្រុងហូជីមិញដែលតាំងពីដើមជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,១៧៥ករណី តាមពីក្រោយខេត្ត Cà Mau ចំនួន ១,៣៣៩ ខណៈរដ្ឋធានីហាណូយបានរាយការណ៍ចំនួន៤២៣ករណី។
ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២៤១នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៤៩៣,២៣៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,០៦៤,៤៦១នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៨,៨៥៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។