ករណីក្រុមចោរប្លន់ផ្ទះអ្នក​លក់ឡេ អ៊ាន សៀវម៉ី ស្នងការនគរបាលរាជធានីភ្នំពេញថា អស់តែត្រឹមខ្សែក ៣ខ្សែប៉ុណ្ណោះ មិន​បានអស់លុយ១០លានដុល្លារទេ

នៅព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២១ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានចេញធ្វើការ​បំភ្លឺទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះលោកស្រី​ អ៊ាន​ សៀវមុី​ ដោយថា ករណីនេះ មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារនោះទេ គឺបាត់តែខ្សែក​ពេជ្រ​ ចំនួ​ន ៣ខ្សែ​តែប៉ុណ្ណោះ​ ។

គួរ​បញ្ជាក់ថា កាលពីវេលាម៉ោង​ប្រមាណជិត​១១ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២១ មាន​ករណី​ក្រុម​ចោរ​មួយ​ក្រុម​បានចូល​ប្លន់អ្នក​លក់​ឡេល្បីឈ្មោះ គឺលោកស្រី អ៊ាន សៀវម៉ី ដោយ​បន្លំ​ខ្លួនធ្វើជា​សមត្ថកិច្ច នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close