អាជីវករ​ជិត​១០០​នាក់​ផ្ទុះ​ការតវ៉ា ក្រោយ​អាជ្ញាធរ​មិន​ឲ្យ​ពួកគាត់​លក់ដូរ​នៅ​មាត់​ស្ទឹង​សង្កែ​ក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខ​

ក្រុមអាជីវករ​ប្រមាណ​ជិត​១០០​នាក់ កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា បាន​ផ្ទុះ​ការតវ៉ា ខ​ណះ​ដែល​អាជ្ញាធរ​មិនអោយ​ពួកគាត់​លក់ដូរ​នៅ​ដងស្ទឹង​សង្កែ​ក្នុង​ពិធីបុណ្យ​អុំទូក​ខេត្តបាត់ដំបង​ដូច​ឆ្នាំមុនៗ។​

​ក្រុមអាជីវករ​បានលើកឡើង​ថា ជា​រៀងរាល់ឆ្នាំ​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ស្ទឹង​សង្កែ​នៃ​ខេត្តបាត់ដំបង ខាង​អាជ្ញាធរ​ក្រុង​បាត់ដំបង​តែងតែ​ផ្តល់​ទីកន្លែង​ឲ្យ​ពួកគាត់​ដាក់លក់​ដូរ​នៅ​រប​មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាងលិច លុះ​នៅ​ឆ្នាំ​២០១៨​នេះ ឱកាស​ថ្ងៃ​បុណ្យអុំទូក​ជិត​ចូល​មកដល់ ពួកគាត់​ក៏បាន​នាំគ្នា​ទិញ​សម្ភា​រះ ចំណីអាហារ​ត្រៀម​យកមក​រៀបចំ​ដាក់លក់​ដូច​សព្វ​រាល់​ឆ្នាំ បែ​ជា​ត្រូវបាន​អាជ្ញាធរ​ចុះ​ហាមឃាត់​មិនអោយ​លក់​ទៅវិញ។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close