ម៉ាឡេស៊ីរងការវាយប្រហារដោយគ្រោះទឹកជំនន់ មនុស្ស រាប់ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព
សារព័ត៌មាម៉ាឡេស៊ី Bernamaបានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្សជាង ៣ម៉ឺននាក់បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ដោយគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃ នាពេលកន្លងមក ។
ម៉ាឡេស៊ី តែងតែរងគ្រោះដោយសារព្យុះភ្លៀងមូសុង នៅរៀងរាល់ចុងឆ្នាំ ហើយជារឿយៗ ទឹកជំនន់ក៏បង្កបង្ខំឱ្យមានការជម្លៀសមនុស្សទ្រង់ទ្រាយធំ ផងដែរ។ អាកាសធាតុអាក្រក់ បូករួមទាំងភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក បានធ្វើឱ្យទឹកទន្លេកើនឡើងបង្កជាទឹកជំនន់ជន់លិចទីប្រជុំ, កាត់ផ្ដាច់ ផ្លូវថ្នល់ជាច្រើន និងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
មនុស្សច្រើនជាង ៣០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នរៀបចំឡើងដោយរដ្ឋ នៅទូទាំងរដ្ឋទាំង៨ និងដែនដីរបស់ ម៉ាឡេស៊ី ហើយក្នុងនោះមានច្រើនជាង ១៤,០០០នាក់ នៅក្នុងរដ្ឋ Pahang និងជិត ១០,០០០នាក់ នៅក្នុងរដ្ឋ Selangor។ រដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ចេញ ជំនួយសង្គ្រោះ និងបានបញ្ជាឱ្យក្រុមមន្ត្រីរបស់ខ្លួនបង្កើនកិច្ចខិតខំប្រឹងប្រែងជួយផ្ដល់ជំនួយឱ្យកាន់តែលឿនតាមដែលអាចធ្វើទៅបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។