៩ខែ ឆ្នាំនេះ! ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបាន ៣៣,៤ប៊ីលានដុល្លារអាមេរិក កំណើន២៦%
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ក្នុងរយៈពេល ០៩ខែ ឆ្នាំ២០២១ សម្រេចបានប្រមាណ ៣៣,៤ ប៊ីលានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ២៦%។
នេះជាការលើកឡើង ពីលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលដឹកនាំដោយលោកជំទាវឧកញ៉ា កែវ ម៉ុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និង ស្ថាបនិកក្រុមហ៊ុនលីលី។
លោកជំទាវរដ្ឋលេខាធិការ ក៏បានជម្រាបជូនប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា អំពីវឌ្ឍនភាពនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ទោះបីជាទទួលការរំខានក្នុងអំឡុងបរិកាណ៍កូវីដ-១៩ក៏ដោយ។
លោកជំទាវបានបញ្ជាក់ថា យោងតាមរបាយការណ៍ធនាគារពិភពលោកសម្រាប់ខែធ្នូឆ្នាំ២០២១ កម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ២.២% នៅឆ្នាំ២០២១ និងច្រើនជាង ៥% នៅឆ្នាំ២០២៣។
បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល ០៩ខែ ឆ្នាំ២០២១ សម្រេចបានប្រមាណ ៣៣,៤ ប៊ីលានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ២៦%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។