អង់គ្លេស រកឃើញ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ប្រចាំថ្ងៃ​ជាង ១​ម៉ឺន​នាក់​

​អង់គ្លេស​៖ ករណី​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ចំនួន​១២១៣៣​នាក់​ទៀត ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អង់គ្លេស ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​នៃ​ពពួក​បំប្លែង​ថ្មី​នេះ ដ៏​ច្រើន​បំផុត​ពុំ​ធ្លាប់​មាននៅ​ប្រទេស​នេះ នេះ​បើតាម​ក្រសួងសុខាភិបាល​ប្រកាស កាលពី​ថ្ងៃទី​១៩ ធ្នូ​។​

​ចំនួន​បន្ថែមទៀត​នេះ ធ្វើ​ឲ្យ​ចំនួន​អូ​មី​ក្រុង​សរុប​នៅ​អង់គ្លេស​បាន​កើន​ដល់ ៣៧១០១​នាក់​ហើយ​។​ ​ជាមួយគ្នា កាលពី​ម្សិលមិញ​នេះដែរ អង់គ្លេស​ប្រកាសថា ឆ្លង​កូ​វីដ​ថ្មីៗ ៨២៨៨៦​នាក់​ទៀត ដែរ នាំ​ឲ្យ​អង់គ្លេស​មាន​សរុប ១១.៣៦១,៣៨៧​ករណី​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​១៩ ធ្នូ​។​

​បើតាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹងថា វីរុស​ប​ប្លែង​ថ្មី អូ​មី​ក្រុង​នេះ បាន​ឆ្លង​រាលដាល​ដល់ ៨៩​ប្រទេស​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close