បាក់​ទំនប់​អាងទឹក​មួយកន្លែង​នៅ​តំបន់​គិរី​រម្យ បណ្តាល​ឲ្យ​ងាប់​គោ និង​ខូចខាត​ដំណាំ​អ្នកស្រុក​

យោងតាម​ប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ នេះ មានការ​បាក់​ទំនប់​អាងទឹក​មួយកន្លែង​នៅ​តំបន់​គិរី​រម្យ​-​ចម្ការ​តែ ស្ថិតក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

​ការបាក់​ទំនប់ទឹក​អាង​នេះ គឺមាន​បណ្តោយ​ប្រវែង​ប្រមាណ ១២០ ម និង​ទទឹង ១២ ម៉ែត្រ ។​

​ក្រោយពេល​បាក់ បរិមាណ​ទឹក​ដែលមាន​នៅក្នុង​អាង​ប្រមាណ ១ លាន​ម៉ែត្រត្រីគុណ បាន​ហូរ​ធ្លាក់​យ៉ាងគំហុក​ទៅកាន់​ផ្នែក​ខាងក្រោម បណ្តាល​ឲ្យ​លង់​ងាប់​សត្វ​គោ​ចំនួន ០១ ក្បាល​, បាត់​ចំនួន ០២ ក្បាល ខូចខាត​ដំណាំ​ស្រូវ និង​ដំណាំ​ស្វាយ​មួយចំនួនទៀត ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close