អ្នកទោស៣នាក់ត្រូវបានកាត់ទោសប្រហារជីវិតនៅជប៉ុន
នេះជាការអនុវត្តទោសប្រហារជីវិតដំបូងក្នុងរយៈពេល ២ឆ្នាំកន្លងមក ចាប់តាំងពីខែធ្នូឆ្នាំ ២០១៩ និងជាលើកទីមួយក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Fumio Kishida ។
សារព័ត៌មាន Japan Times បានផ្សាយថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Yoshihisa Furukawa បានចេញបញ្ជារឲ្យប្រហារជីវិតខាងលើ ក្រោយពេលលោកឡើងកាន់តំណែងកាលពីខែតុលាកន្លងមក។ លោក Yoshihisa Furukawa បានបញ្ជាក់ថា មិនអាចបញ្ចៀសបានទោសប្រាហារជីវិត ដល់អ្នដែលប្រព្រឹត្តបទល្មើសយ៉ាងធ្ងន់បំផុត។
ការកាត់ទោសប្រហារជីវិតចុងក្រោយនេះ គឺនៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩ ទៅលើបុរសជនជាតិចិនម្នាក់ពីបទសម្លាប់មួយគ្រួសារមានសមាជិក៤នាក់នៅខេត្ត Fukuoka នាឆ្នាំ២០០៣។
នៅឆ្នាំ២០១២ អ្នកទោសជនជាតិជប៉ុន៣នាក់ ក៏ត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួករ ។ ជប៉ុនបានអនុវត្តទោសប្រហារជីវិតជាថ្មីឡើងវិញនៅខែកក្កដាឆ្នាំ២០១០។
នៅពេលនោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌គឺលោក Toshio Ogawa បានបញ្ជាក់ថា ការកាត់ទោសប្រហារជីវិតគឺទទួលបានការគាំទ្រពីមហាជន ។ អ្នកទោសទាំងបីនាក់ គឺត្រូវបានព្យួករនៅក្នុងពន្ធនាគារ៣ផ្សេងគ្នា ។ ក្នុងចំណោមនោះ មានអ្នកទោសម្នាក់បើករថយន្តបុកហ្វូងមនុស្ស នៅស្ថានីយ៍រថភ្លើង ហើយប្រើកាំបិទវាយប្រហារបណ្តាលឲ្យអ្នកស្លាប់៥នាក់ នៅឆ្នាំ១៩៩៩។ ជនល្មើសទីពីរគឺបានសម្លាប់មនុស្ស២នាក់នៅឆ្នាំ ២០០១ និងអ្នកទោសទីបីជាប់ទោសពីបទសម្លាប់មនុស្ស នៅឆ្នាំ២០០២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។