សាលា​រាជធានី​ភ្នំពេញ ប្រកាស​ព័ត៌មាន​ស្តីពី លទ្ធផល​នៃ​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ លីមីត​ធី

​កាលពី​ថ្ងៃទី​២១ ធ្នូ ម្សិលមិញ សាលា​រាជធានី​ភ្នំពេញ បានចេញ​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ លីមីត​ធី ។

​ក្នុង​សេចក្តីប្រកាស​នោះ បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ ខិតខំ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​ប្រជុំ​រក​ដំណោះស្រាយ​វិវាទ​ការងារ ហើយ​ទទួលបាន​លទ្ធផល​ដូច​បាន​ជម្រាបជូន​ខាងក្រោម​យ៉ាង​ណាក៏ដោយ ក៏​កម្មករ និយោជិត​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ពុំបាន​រំសាយ​ការប្រមូល​ផ្តុំគ្នា​ធ្វើការ​សម្ដែង​មតិ​ដោយ​ខុសច្បាប់​តាម​ការស្នើសុំ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ឡើយ ហើយ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​។

​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់ក​ម្មករ និយោជិត​ដែលមាន​វិវាទ​ការងារ ឱ្យ​បន្ត​ភាព​អត់ធ្មត់ ដោយ​បញ្ឈប់​ការសម្ដែង​មតិ​ដោយ​ខុសច្បាប់ ដើម្បី​ទុកពេល​ឱ្យ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​បន្តធ្វើ​កា​រ​សម្របសម្រួល​ដោះស្រាយ​វិវាទ​ការងារ​នេះ​ជូន​ភាគី​ទាំងពីរ​ដោយ​ឈរលើ​ស្មារតី​យោគយល់ អធ្យាស្រ័យ​គ្នា និង​ស្របតាម​ច្បាប់​ជា​ធរមាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close