កម្ពុជា ប្រកាសមានករណីស្លាប់ម្នាក់ ដោយសារជំងឺកូវីដ១៩ទេ ខណៈករណីឆ្លងថ្មី ០៣នាក់!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសមានអ្នកស្លាប់ម្នាក់ ដោយសារជំងឺកូវីដ១៩ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ០៣នាក់ និងជាសះស្បើយចំនួន ០៩នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ៤៣០នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៦ពាន់ ៨២៤នាក់ និងស្លាប់សរុប ៣ពាន់ ៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។