អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​ជួសជុល​ក្បាច់ចម្លាក់ នៅ​ប្រាសាទភ្នំក្រោម ដែល​កំពុង​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​

​ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ​ជួស​ជុល​សង្គ្រោះ​ក្បាច់ចម្លាក់​នានា​នៅ​ប្រាសាទភ្នំក្រោម ដែល​កំពុង​ទទួលរង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ដោយ​ថ្ម​ប្រាសាទ​មានការ​ពុកផុយ របេះ​ធ្លាក់ ពិសេស​នៅ​រដូវវស្សា​។​

​ការជួសជុល​ដែល​ចាប់ដំណើរការ​ពី​ដើមខែ​ធ្នូ​ឆ្នាំ​២០២១​មកនេះ បាន​ផ្តោត​សំខាន់​ទៅលើ​ការងារ​ពង្រឹង​ក្បាច់ចម្លាក់​មួយចំនួន​ដែល​នៅ​សេសសល់​តាម​ជញ្ជាំង​ប្រាសាទ កុំអោយ​ខូចខាត​បន្តទៀត​។ ដោយ​ប្រើ ប្រភេទ​កាវ​ពិសេស​ម្យ៉ាង បាញ់​បញ្ចូល​ក្នុង​សាច់​ថ្ម​ដែល​ពុកផុយ ឱ្យមាន​ភាពរឹងមាំ​ឡើងវិញ​។​

​គម្រោង​នេះ​ត្រូវ​ប្រើពេល​យ៉ាងហោច​ក៏​៣​ខែ​ដែរ ដោយ​គ្រោង​នឹង​បញ្ចប់​នា​ដំណាច់​ខែកុម្ភៈ​ឆ្នាំ​២០២២​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close