កូ​វីដ​១៩ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កំណើនប្រជាជន​អាមេរិក ដោយ​កើនឡើង​តែ ០,១%​ប៉ុណ្ណោះ​

​នៅ​ថ្ងៃទី​២១​ខែធ្នូ នាយកដ្ឋាន ជំរឿន​សហរដ្ឋអាមេរិក​បានចេញ​ផ្សាយ​ទិន្នន័យ​ថ្មី​ដែល​បង្ហាញថា​ចំនួន​ប្រជាជន​អាមេរិក​បាន​កើនឡើង​តែ 0.1% នៅក្នុង​រយៈពេល​១​ឆ្នាំកន្លងមក ដែលជា​សញ្ញា​នៃ​អត្រាកំណើន​យឺត​បំផុត​ចាប់តាំងពី​ពេលដែល​ប្រទេស​នេះ​ត្រូវបាន​បង្កើតឡើង​។​

​នៅក្នុង​សេចក្តីប្រកាស នាយកដ្ឋាន​ជំរឿន​ប្រជាជន​អាមេរិក បានប្រកាសថា ល្បឿន​នៃ​កំណើន​ប្រជាពលរដ្ឋ​បាន​ថយចុះ​ខ្លាំង​បំផុត​មិន​ធ្លាប់មាន ចំណែក​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ខ្ពស់ ដោយសារតែ កូ​វីដ​១៩ ។ ចំនួន​ប្រជាជន​អា​មេ​រិ​កើនឡើង​តែ ៣៩២.៦៦៥ ក្នុង​រយៈពេល​១​ឆ្នាំ ក្លាយជា​ឆ្នាំ​ដំបូង ចាប់តាំងពី ឆ្នាំ​១៩៣៧ មក​ដែលមាន​កំណើន​ពលរដ្ឋ​ក្រោម​១​លាន​នាក់​។​

​យោងតាម​អ្នកជំនាញ​ផ្នែក​ប្រជាសាស្ត្រ លោកស្រី Kristie Wilder នៅក្នុង​ផ្នែក​ពលរដ្ឋ​នៃ​ការិយាល័យ​ជំរឿន​បាន​ឲ្យ​ដឹងថា កំណើនប្រជាជន​នៅ​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​ដោយសារតែ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត COVID-19 ធ្វើ​ឲ្យ​កំណើន​ទារក​កើន​មក​តិច​បំផុត ។ ទាំងនោះ​ហើយ​ទើប បណ្តាលឱ្យមាន​ការថយចុះ​ជា​ប្រវត្តិសាស្ត្រ​នៃ​កំណើន​ពលរដ្ឋ​អាមេរិក ។​

​ចំណុច​ដែល​ចាប់​អារ​ម្ម​បំផុត គឺមាន ៣៣​រដ្ឋ​នៅ​អាមេរិក មាន​ពលរដ្ឋ​កើនឡើង​ក្នុង​រយៈពេល​ពី​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០២១ ។ ចំណែក​១៧​រដ្ឋ​ផ្សេងទៀត​គឺមាន​ពលរដ្ឋ​ថយចុះ ដោយ​ក្នុងនោះ​មាន ១១​រដ្ឋ មាន​ចំនួន​ប្រជាន​ជន​ថយចុះ​ជាង​១​ម៉ឺន​នាក់ ៕

American independence anniversary celebration and unity. People of United States of America USA crowd group of people standing protesting together stand gathering in public

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close