បាត់​ខ្លួន​ប្រមាណ​១០០​នាក់​ដោយ​បាក់ស្រុត​អណ្តូងរ៉ែ​ត្បូង​ធំ​បំផុត​នៅ​មី​យ៉ាន់​ម៉ា​

​មី​យ៉ាន់​ម៉ា​ជា​ប្រទេស​ផ្គត់ផ្គង់​រ៉ែ​ត្បូង​រហូតដល់​ទៅ ៩០% នៃ​រ៉ែ​ត្បូង​នៅលើ​ពិភពលោក ភាគច្រើន​គឺ​បានមកពី​អណ្តូង​រ៉េ Hpakant ។ នៅ​ព្រឹក​ថ្ងៃទី ២២​ខែធ្នូ អណ្តូងរ៉ែ​ត្បូង Hpakant ស្ថិតនៅក្នុង​រដ្ឋ Kachin គឺជា​អណ្តូងរ៉ែ​ធំ​បំផុត​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បាន បាក់ស្រុត​បណ្តាល​ឲ្យ​កម្មករ​ប្រមាណ​១០០​នាក់​បាត់​ខ្លួន ក្នុងនោះ​មាន​មនុស្ស​ម្នាក់​ស្លាប់ ។ ក្រុម​ជួយ​សង្គ្រោះបាន​ខិតខំ​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​។ ជាមួយគ្នានេះ មាន​មនុស្ស​២៥​នាក់ រងរបួស​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​នៅពេលនេះ​ក្រុម​ជួយសង្គ្រោះ​ប្រមាណ​២០០​នាក់ កំពុងតែ​ស្វែងរក​ជួយសង្គ្រោះ​អ្នក​ដែល​ត្រូវ​ដី​បាក់​សង្កត់ និង​ធ្លាក់​ចូលក្នុង​រណ្តៅ​នៃ​អណ្តូងរ៉ែ​។ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ប្រាប់​ដូច្នេះ​ថា «​មនុស្ស​ចន្លោះ​ប្រហែល​៧០-១០០​នាក់ កំពុងតែ​បាត់​ខ្លួន ក្នុងករណី​គ្រោះ​បំណាក់​ដី ដែល​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ខ្ទង់ ៤​ទាបភ្លឺ​ថ្ងៃ​ពុធ​នេះ ។​

​គ្រោះរ​លំបាក់​ដី​អាក្រក់ៗ និង​គ្រោះថ្នាក់​ដទៃទៀត តែង​កើតមានឡើង​ជារឿយៗ នៅ​កន្លែង​ជីក​រុករក​ត្បូង​ក្នុង​តំបន់ Hpakant ដែលជា​កន្លែង​អាជីវកម្ម​រុករក​ត្បួ​ង​ថ្លើមថ្ម​ធំជាងគេ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​រដ្ឋកា​ឈី​ន​។​

​កាលពី​ខែកក្កដា ឆ្នាំ​២០២០ មនុស្ស​រហូតដល់​ជាង​១៧០​នាក់ ដែល​ភាគច្រើន​ជា​ជន​ចំណាកស្រុក បាន​ស្លាប់​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​បំផុត​មួយ​ប្រចាំ​តំបន់ Hpakant ដោយសារ​គ្រោះរ​លំបាក់​ដី​ដូចគ្នា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close