វៀតណាម បន្ត​មាន​ករណី​ឆ្លង​ថ្មី​ជាង ១​ម៉ឺន​៦​ពាន់​នាក់ និង​ស្លាប់ ២៥០​នាក់​ទៀត​!

ប្រទេស​វៀតណាម​បានប្រកាស​ពី​ការឆ្លង​កូ​វីដ​១៩ ក្នុងប្រទេស​ចំនួន​១៦៣១៦​នាក់ និង​ស្លាប់​មនុស្ស​ចំនួន​២៥០​នាក់​ទៀត ព្រោះ​ជំងឺ​នេះ កាលពី​ថ្ងៃទី​២២ ធ្នូ ២០២១​ម្សិលមិញ​។​

​ក្រសួងសុខាភិបាល​ថា ហាណូយ​គឺជា​តំបន់​មាន​ឆ្លង​ច្រើនជាងគេ មាន​ដល់​ទៅ​ជាង ១៧០០​នាក់ ខេត្ត Ca Mau មាន​១៥៩០​នាក់ ខេត្ត Tay Ninh ៩៣៩​នាក់ និង​ហូជីមិញ ៨១៣​នាក់​។

​វៀតណាម​មាន​កូ​វីដ​១៩ សរុប​កើន​ដល់ ១.៥៦​លាន​នាក់​ហើយ ក្នុងនោះ ១.១៥​លាន​នាក់​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ រីឯ​អ្នកស្លាប់​កើន​ដល់ ជាង​៣​ម៉ឺន​នាក់ ស្មើនឹង​ប្រមាណ ១.៩​ភាគរយ​នៃ​ចំនួន​ឆ្លង​សរុប​។ មនុស្ស​ជិត ៦២.៩​លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប ៩៦​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង ២​ដូ​ស និង ច្រើនជាង​១.៣​លាន​នាក់​បាន​ចាក់​ដូ​ស​ទី​៣៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close