ចាប់ខ្លួនមនុស្សប្រុស-ស្រី ២នាក់ ជាមុខសញ្ញាចរាចរណ៍ប្រាក់ដុល្លាក្លែងក្លាយ និងពាក់ព័ន្ធករណីលួចម៉ូតូ
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង មានករណីបទដាក់ឱ្យធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយប័ណ្ណក្លែងក្លាយ និងករណីប៉ុនប៉ងលួច(ម៉ូតូ) ដោយជនសង្ស័យចំនួន ០២នាក់។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ ម៉ាន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ ថិត សា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតបាន៖
-ក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ៥០ដុល្លាសហរដ្ឋអាមេរិកចំនួន ០៦ សន្លឹក
-ប្រាក់រៀល ចំនួន ២៧,០០០ រៀល
-ទូរសព្ទ័ស៊េរីចាស់ ចំនួន ០១ គ្រឿង
-កាបូបប្រាក់ ចំនួន ០១
-ស្រោមដៃ ចំនួនន ០១ គូ
-ដែកកែងចុងស្រួច រាងអក្សរអិល សម្រាប់កាច់សោរកម៉ូតូ ចំនួន ០១
-កាវស្អិត ចំនួន ០១ កំប៉ុង
-ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១JC-៥៧៤០ លេខតួ-លេខម៉ាស៊ីន ៩៦៧៣៨៤៤។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។