អាមេរិកដាក់ឲ្យដំណើរការនាវាមុជទឹកពីរគ្រឿងដើរដោយថាមពលបរមាណូ
អាមេរិក ៖ កម្លាំងទាហានជើងទឹកអាមេរិក បានដាក់ឲ្យប្រើប្រាស់នាវាមុជទឹកពីរគ្រឿងប្រភេទ Virginia ។ នាវាមុជទឹកខាងលើ បានដាក់ឈ្មោះតាមបណ្តារដ្ឋរបស់អាមេរិកគឺ រដ្ឋ Delaware និង Vermont ។
ពីធីដាក់នាវាមុជទឹកចូលទៅក្នុងទឹក បានធ្វើឡើងនៅទីតាំងទាហានជើងទឹកនៅតំបន់ Newport News ក្នុងទីក្រុង Virginia និង Groton ស្ថិតនៅក្នុងរដ្ឋ Conneticut ។
នៅក្នុងមូលដ្ឋានទ័ពជើងទឹកស្ថិតនៅក្នុងរដ្ឋ Virginia បណ្ឌិត Jill Biden ភរិយារបស់អតីតអនុប្រធានាធិបតីអាមេរិក Joe Biden បានទទួលបន្ទុកជា «ម្តាយទ្រក្បាលនាវាមុជទឹក Dlaware និងធ្វើពិធីលាងទោសដល់នាវាមុជទឹក ដោយបានវាយបំបែកដបស្រា ទៅលើនាវាមុជទឹក»។ ពិធីដាក់ចុះ ក៏មានការចូលរួមពីសមាជិកព្រឹទ្ធសភា លោក Thomas Karper ផងដែរ។ នាវាមុជទឹក Delaware គឺជានាវាមុជទឹកដើរដោយថាមពលបរមាណូ វាយលុកលេខ១៨ និង នាវាមុជទឹក Vermont លេខ១៩ ។
នាវាមុជទឹកទាំងពីរខាងលើ ត្រូវបានផលិតឡើងដើម្បីប្រឆាំង និងនាវាមុជទឹកនៅសមុទ្រ។ ក្រៅពីនេះ នាវាខាងលើមានបន្ទប់ពិសេស សម្រាប់ក្រុមទាហានមុជទឹក អាចវាយឡើងគោគដោយមាន robot និងនាវាមុជទឹកតូចសម្រាប់បញ្ចូនឡើងគោក។
នាវាមុជទឹកខាងលើ មានប្រព័ន្ធបាញ់មីស៊ីល Tomahawk ដែលមានមីស៊ីល១២ដើម រួមជាមួយបំពង់បាញ់មីស៊ីលបុក ដែលមាន២៦គ្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។