ពលរដ្ឋ​១៣​លាន​នាក់​នៅ​ទីក្រុង​ស៊ី​អាន​ត្រូវ​ធ្វើតេស្ត​ទាំងអស់​នឹង​បិទ​ទីក្រុង​ទាំងមូល​

​មន្ត្រី​រដ្ឋាភិបាល​ទីក្រុង ស៊ី​អាន ខេត្ត សាន​ស៊ី (Shaanxi )​ប្រទេស​ចិន​បានសម្រេច​បិទ​ទីក្រុង​ដែលមាន​ពលរដ្ឋ​រហូត​ដល់​ទៅ​១៣​លាន​នាក់ ក្រោយ​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​នៅក្នុង​សហគមន៍​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ បាន​ផ្សាយ​ថា ទីក្រុង Xi’an នៅក្នុង​ខេត្ត Shaanxi នៅ​ថ្ងៃទី ២២​ខែធ្នូ បានសម្រេច​បិទ​ទីក្រុង ទាំងមូល​ដោយ​ស្នើ​ដល់​ពលរដ្ឋ​ទាំង ១៣​លាន​នាក់ ស្នាក់នៅ​ក្នុងផ្ទះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩​។​

​តាម​ការលើកឡើង​រប​ស់​មន្ត្រី​ទីក្រុង ស៊ី​អាន ចាប់ពី​ម៉ោង ០ ថ្ងៃទី​២៣​ខែធ្នូ ពលរដ្ឋ​នៅក្នុង​ទីក្រុង​នេះ​ត្រូវតែ​ស្នាក់​ក្នុងផ្ទះ​លើក​លែងមាន​បញ្ហា​បន្ទាន់​។ គ្រួសារ​និ​មួយៗ គឺ​ឲ្យ​មនុស្ស​ម្នាក់​ចេញទៅ​ក្រៅ​ក្នុង​មួយថ្ងៃ​ដើម្បី​ទិញ​សម្ភារៈ​ស្បៀងអាហារ​ចាំបាច់​។​

​ជាមួយគ្នានេះ​មន្ត្រី​រដ្ឋាភិបាល បានស្នើ​ដល់​ពលរដ្ឋ​មិនត្រូវ​ចាក់​ចេញពី​ទីក្រុង​ឡើយ​បើ​មិនមាន​ការចាំបាច់​។ ជាមួយគ្នា​នោះ​អ្នក​ដែល​ចង់​ចេញពី​ទីក្រុង​គឺ​ត្រូវតែ​ផ្តល់​ភ​ស្ត​តាង​ច្បាស់លាស់ ហើយ​ដាក់ពាក្យ​ស្នើសុំ​ចេញពី​ក្រុង​។​

​ការអនុវត្ត​ច្បាប់​តឹងតែង ហើយ​ចាប់ផ្តើម​ធ្វើតេស្ត​ដល់​ពល​រដ្ឋ​១៣​លាន​នាក់ ។ នៅក្នុង​ទីក្រុង​ស៊ី​អាន កាលពី​ថ្ងៃទី​២២​ខែធ្នូ មាន​ពលរដ្ឋ ៥២ នាក់​បាន​ឆ្លង​រាលដាល​កូ​វីដ​១៩ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​គិត​ត្រឹម​ពីថ្ងៃ​ទី ៩​ខែធ្នូ មកទល់ពេលនេះ​កើនឡើង ១៤៣​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close