ក្រសួងទេសចរណ៍ ចុះ MoU ជាមួយ​ក្រុមហ៊ុន​ក​ជន​មួយ ​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​

​ភ្នំពេញ​៖ ឯកឧត្ដម ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ បាន​ចុះ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ក្រុមហ៊ុន នរៈ ស្ទី​ឌី​យ៉ូ (Norak Studio) ដែល​ដឹកនាំ​ដោយ​លោក ឡោ វុ​ឌ្ឍី ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន នរៈ ស្ទី​ឌី​យ៉ូ ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​ការផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​។​

​ឯកឧត្ដម តុ​ប សុភ័ក បាន​ថ្លែងថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ គឺ​ការ​សហការគ្នា​មួយ​ជំហាន​ទៀត ក្នុងការ​ចូលរួម​អភិវឌ្ឍ​ទៅលើ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មានការ​រីកចំរើន​បន្ថែមទៀត ដែល​ក​នុ្ល​ង​មក​ក្រុមហ៊ុន នរៈ ស្ទី​ឌី​យ៉ូ តែងតែបាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍​បាន​យ៉ាង​ល្អ ក្នុងការ​រៀបចំ​ផលិត​ជា​វីដេអូ​នៅ​តំបន់​ទេសចរណ៍ និង​បាន​ចូលរួម​យ៉ាងច្រើន​ក្នុង​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍ ដែលជា​កិច្ចការ​ដ៏​ពិ​សេសមួយ​ក្នុងការ​ចូលរួមចំណែក អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​បន្ថែមថា ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ គឺ​មិនមែន​ពឹងផ្អែក​តែ​លើ​វិស័យ​រដ្ឋ​មួយ​ប៉ុណ្ណោះ​នោះទេ ត្រូវ​ពឹងផ្អែក​លើក​ការចូលរួម​ពី​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ និង​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម ទើប​វិស័យ​ឯកជន​វិស័យ​ទេសចរណ៍​អាចមមាន​ការអភិវឌ្ឍ និង​ទទួលបាន​នូវ​និរន្តរភាព​។ ប្រទេស​ដែល​រីកចំរើន លើ​វិស័យ​ទេសចរណ៍ គឺមាន​ការចូល​ជាច្រើន​ពី​វិស័យ​ឯកជន​ដើម្បី​ជួយ​ដល់​ប្រទេស​របស់គេ ដោយហេតុថា វិស័យ​ទេសចរណ៍​គឺជា​ស្នូល​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ចជាតិ​។​
​បន្ថែម​ពីនេះ​ឯកឧត្ដម​រដ្ឋលេខាធិកា​រ តុ​ប សុភ័ក ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន នរៈ ស្ទី​ឌី​យ៉ូ ដែល​តែងតែបាន​សហការ​ជួយ​ដល់​ក្រសួង​នាពេល​កន្លង មក​ក្នុង​ការចូល​រួ ផ្សព្វផ្សាយ​វីដេអូ​ពី​តំបន់​ទេសចរណ៍​ជាច្រើន​ផងដែរ​។​

​លោក ឡោ វុ​ឌ្ឍី បានឱ្យដឹង​ដែរ​ថា ក្រុមហ៊ុន នរៈ ស្ទី​ឌី​យ៉ូ នឹង​ប្តេជ្ញាចិត្ត​ចូលរួម​ជាមួយ​ក្រសួងទេសចរណ៍ ក្នុងការ​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍ តាមរយៈ​ការស្វែងរក ទីតាំង​ទេសចរណ៍​ថ្មី ដើម្បី​ផលិត​ជា​វីដេអូ​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ ដើម្បី​ជួយ​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​កាន់តែ​រីកចំរើន​បន្ថែមទៀត ដោយហេតុថា​តំបន់​មួយចំនួន​នៅ​មិនទាន់មាន​លក្ខណៈ​បង្ករ​ភាពងាយស្រួល​ដល់​អ្នកទេសច​រ​អាច​ទៅដល់​បាន​នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close