សមត្ថកិច្ចខេត្តកំពង់ធំ បង្ក្រាបសាច់សត្វព្រៃជាច្រើនគីឡូក្រាម
ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ធំ បានចុះបង្ក្រាបទីតាំងស្តុកសាច់សត្វព្រៃ ដឹកជញ្ជូនសត្វព្រៃ និងរាយអន្ទាក់ចាប់សត្វព្រៃមួយកន្លែង ស្ថិតនៅចំណុចភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
យោងតាមរបាយការណ៍ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ បានធ្វើឡើងនៅផ្ទះដែលមានម្ចាស់ឈ្មោះ ឡាច យីម ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹង ឃុំមារិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានដកហូតសត្វព្រៃ រួមមាន៖ អណ្តើករស់ចំនួន ១ក្បាល សត្វក្តាន់ញ៉ែងងាប់ ១ក្បាល សាច់ប្រម៉ាស្រស់ទម្ងន់ ១៣គីឡូក្រាម សាច់ជ្រូកព្រៃស្រស់ទម្ងន់ ៧៦គីឡូក្រាម រញីប្រផេះក្រៀមចំនួន ៧ក្បាល ក្រពះប្រម៉ាក្រៀមចំនួន ១៥ក្រពះ។
ដោយឡែកនៅម្ចាស់ផ្ទះឈ្មោះ ប៊ុន ថន ដកហូតបានសាច់ជ្រូកព្រៃស្រស់ទំងន់ ៤២គីឡូក្រាម និងម្ចាស់ផ្ទះ ឈ្មោះ រស់ ឡុង ដកហូតសាច់ជ្រូកព្រៃស្រស់ទំងន់ ៤៨គីឡូក្រាម សត្វក្តាន់ញ៉ែងងាប់ចំនួន ២ក្បាល រញីបករផេះក្រៀមចំនួន ៤ក្បាល ក្រពះប្រម៉ាក្រៀមចំនួន១ និងម៉ូតូ១គ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។