វៀតណាម ហាមឃាត់ការជួបជុំមនុស្សច្រើន ក្នុងថ្ងៃឆ្លងចូលឆ្នាំថ្មី
គ្មានសកម្មភាពជួបជុំមនុស្សច្រើន នៅអំឡុងពិធីបុណ្យចូលឆ្នាំសកល នាពេលខាងមុខទេ នេះបើតាមនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បញ្ជាក់ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន VNexpress កាលពីថ្ងៃទី២៣ ធ្នូ ២០២១។ ប្រភពថា រដ្ឋាភិបាលបានសម្រេចចិត្តបែបនេះ នៅអំឡុងកិច្ចប្រជុំស្តីពីស្ថានភាពកូវីដ ដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាម កាលពីពេលថ្មីៗនេះ ។
ស្មារតីអង្គប្រជុំថា មូលហេតុចំបងគឺបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ ខណៈដែលចំនួនឆ្លងថ្មីៗ និងស្លាប់មនុស្សព្រោះកូវីដ នៅតែខ្លាំង។ មិនត្រឹមតែបុណ្យឆ្លងឆ្នាំទេ សូម្បីតែបុណ្យចូលឆ្នាំថ្មី នាចុងខែមករា និង ដើមខែកុម្ភៈ ឆ្នាំ២០២២ ក៏ពុំអនុញ្ញាតឲ្យជួបជុំគ្នាច្រើនដែរ។
បើតាមប្រភពព័ត៌មាន វៀតណាមបានអនុញ្ញាតឲ្យឈប់សម្រាកការងារ ៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ៣ មករា ២០២២ សម្រាប់ពិធីបុណ្យឆ្លងឆ្នាំ ហើយបុណ្យចូលឆ្នាំថ្មីវិញ គឺឈប់សម្រាកពីថ្ងៃទី២៨ មករា ដល់ ៦ កុម្ភៈ ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។