កម្ពុជា រកឃើញវីរុសបំប្លែងថ្មី អូមីក្រុង ១៥ករណីទៀត ខណៈមានករណីស្លាប់ម្នាក់ទៀត!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសថា មានអ្នកស្លាប់ម្នាក់ ដោយសារជំងឺកូវីដ១៩ ខណៈក្រសួង បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុងចំនួន ១៥ករណីបន្ថែមទៀត ដែលករណីនាំចូលពីក្រៅប្រទេស និងជាសះស្បើយចំនួន ១៣នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ៤៦៤នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៦ពាន់ ៨៧៤នាក់ និងស្លាប់សរុប ៣ពាន់ ៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។