អាជ្ញាធរខេត្តកំពតចេញសេចក្ដីជូនដំណឹងជាថ្មីពីស្ថានភាពទឹកក្នុងទំនប់វារីអគ្គិសនីកំចាយ
កំពត ៖ កាលពីម្សិលមិញ អាជ្ញាធរខេត្តកំពតបញ្ជាក់ជាថ្មី ពីស្ថានភាពទឹកក្នុងទំនប់វារីអគ្គិសនីកំចាយបានវិលត្រឡប់ទៅរកស្ថានភាពដើមវិញ ហើយទ្វាររំដោះទឹកចេញពីទំនប់ក៏ត្រូវត្រូវបានបិទផងដែរ។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជូនដំណឹងដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពត មេត្តាជ្រាបថា ដោយកត្តាអាកាសធាតុនៅភូមិសាស្ត្រខេត្តកំពតមានលក្ខណៈល្អប្រសើរ ហើយម្យ៉ាងទៀតនៅតំបន់ភ្នំមិនមានភ្លៀងធ្លាក់បន្តទៀត។
ចំពោះអាកាសធាតុកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នេះក៏មិនបណ្តាលឲ្យមានការជន់លិច ភូមិដ្ឋាន ឬជំលៀសបងប្អូនប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នៅតំបន់ក្បែរទំនប់វារីអគ្គិសនីកំចាយនោះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។