អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ព​ន្លឿ​ន​ការងារ​ជួសជុល​ខ្លោងទ្វារ​ប្រាសាទ​ព្រះ​គោ​

ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ព​ន្លឿ​ន​ការងារ​ជួសជុល​សង្គ្រោះ​ខ្លោងទ្វារ​ប្រាសាទ​ព្រះ​គោ​ដែល​ទទួលរង​ការខូចខាត​ដួលរលំ​ស្ទើរ​ទាំងស្រុង​អស់​រយៈពេល​ជាច្រើន​សតវត្ស​មកហើយ​។

​ការងារ​ជួសជុល​ដែល​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ឆ្នាំ​២០២១​មក​នោះ មានការ​លំបាក​ខ្លាំង​ដោយ​រចនា​សម្ពន្ធ​សំណង់​មាន​ភាពស្មុគស្មាញ ថ្ម​មួយចំនួន​មានការ​ពុកផុយ និង​បាត់បង់​ទាមទារ​ការយកចិត្តទុកដាក់​ខ្ពស់ ពិសេស បច្ចេកទេស​ពង្រឹង​នៅតាម​ផ្នែក​ទ្រ​ទម្ងន់ និង​ទប់​ជំហរ​ជញ្ជាំង​នៃ​ខ្លោងទ្វារ​ប្រាសាទ​។ រហូតមកដល់​ពេលនេះ​សម្រេចបាន​ជាង​៩០​ភាគរយ​ហើយ​។

​ចំពោះ​ការងារ​ដែល​នៅ​សេសសល់​ដូចជា រៀប​ប្រព័ន្ធ​បង្ហូរទឹក​ចេញ និង​លុបរណ្តៅ​កំណាយ​សង្គ្រោះ ព្រមទាំង​ការងារ​បន្ទាប់បន្សំ​ដទៃទៀត គ្រោង​នឹង​បញ្ចប់​នាពេល​ដ៏​ខ្លី​ខាងមុខ បន្ទាប់ពី​គណៈកម្មការ ICC ផ្តល់​អនុសាសន៍​ចុងក្រោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close