អូស្ត្រាលី មាន​ករណី​ស្លាប់ ដោយសារ​កូ​វីដ បំប្លែង​ថ្មី អូ​មី​ក្រុង ហើយ​!

​ប្រទេស​អូស្ត្រាលី បានប្រកាសថា ខ្លួន​មាន​មនុស្ស​ស្លាប់ ព្រោះ​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី អូ​មី​ក្រុង ជា​លើកដំបូង នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន រយ​ធឺ​។

​អូស្ត្រាលី បានឱ្យដឹង​ទៀតថា អ្នក​ដែល​បាន​បាត់​បង់ជីវិត​នេះ ជា​បុរស​មាន​វ័យ​ខ្ទង់ ៨០​ឆ្នាំ ដែល​សុខភាព​របស់លោក​មាន​សភាព​ហាក់​ទ្រុឌទ្រោម​ស្រាប់​ទៅហើយ​។

​អាជ្ញាធរ​សុខាភិបាល បាន​បន្ថែមថា បុរស​រូបនោះ បាន​ដេកស្លាប់ នៅក្នុង​មន្ទីរពេទ្យ​មួយកន្លែង ស្ថិតក្នុង​ទីក្រុង Sydney​។

​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ អូស្ត្រាលី បានប្រកាស​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៩ ៤០០​នាក់​ទៀត​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close