កម្ពុជា រកឃើញវីរុសបំប្លែងថ្មី ៤ករណី ខណៈបន្តមានករណីស្លាប់ម្នាក់ទៀត!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសថា មានអ្នកស្លាប់ម្នាក់ទៀត ដោយសារជំងឺកូវីដ១៩ ខណៈក្រសួង បានបន្តរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មីចំនួន ៤ករណីបន្ថែមទៀត ក្នុងនោះករណីនាំចូល ១ករណី ជាវីរុសអូមីក្រុង និងជាសះស្បើយចំនួន ០៩នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ៤៧៣នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៦ពាន់ ៨៩៤នាក់ និងស្លាប់សរុប ៣ពាន់ ១១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។