លោក Mahmud Abbas ទៅជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ពីបញ្ហាសន្តិសុខ
នៅថ្ងៃទី ២៨ខែធ្នូ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmud Abbas បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz ក្នុងដំណើរទស្សនកិច្ចដ៏កម្រទៅកានត្រទេសអីស្រាអែល ដើម្បីពិភាក្សស្តីពីសន្តិសុខ ស៊ីវិល។
នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់ថាថ្នាក់ដឹកនាំក្រសួងការពារជាតិអ៊ីស្រាអែលបានជួបពិភាក្សាជាមួយប្រធានាធិបតីប៉ាឡេស្ទីន ស្តីពីគោលបំណង«បង្កើនសកម្មភាពក្នុងគោលដៅពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក លើវិស័យសេដ្ឋកិច្ច និង ស៊ីវិល ដូចដែលបានព្រមពញរៀង នៅក្នុងជំនួបនាពេលកន្លងមក ។
ប្រភពព័ត៌មានពីប្រទេសអ៊ីស្រាអែលបានឲ្យដឹងថា ជំនួបពិភាក្សាធ្វើឡើងនៅក្នុងភូមិគ្រិះផ្ទាល់ខ្លួនរបស់រដ្ឋមន្ត្រីការពារជាតិលោក Benny Gantz ស្ថិតនៅតំបន់ Rosh HaAyin ភាគកណ្តាលនៃប្រទេសអ៊ីស្រាអែល។
កាលពីខែសីហាកន្លងមក លោក Benny Gantz ក៏បានទៅកាន់ការិយាល័យរដ្ឋាភិបាលប៉ាឡេស្ទីន ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី Abbas លើបញ្ហាសំខាន់ៗ ក្នុងនោះមានសន្តិសុខស៊ីវិល។
ប៉ុន្តែក្រោយកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ នាយករដ្ឋមន្ត្រីអីស្រាអែល លោក Naftali Bennett ប្រកាសថា នឹងមិនមានដំណើរការសន្តិភាពណាមួយកើតឡើងជាមួយប៉ាឡេស្ទីននោះឡើយ ហើយក៏គ្មានដំណើរការបែបនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។