ថ្ងៃនេះ! កម្ពុជា រកឃើញវីរុសបំប្លែងថ្មី អូមីក្រុង ១៤ករណីទៀត!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសថា មានអ្នកស្លាប់ម្នាក់ទៀត ដោយសារជំងឺកូវីដ១៩ ខណៈក្រសួង បន្តរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុងចំនួន ១៤ករណីបន្ថែមទៀត ជាករណីនាំចូល និងជាអ្នកសះស្បើយចំនួន ១៣នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ៤៨៧នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៦ពាន់ ៩០៧នាក់ និងស្លាប់សរុប ៣ពាន់ ១២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។