ស្ពាន​អាកាស​ចោមចៅ គ្រោង​នឹង​បញ្ចប់​ការសាងសង់ នៅ​ចុងខែ​មីនា ឆ្នាំ​២០២២

​ភ្នំពេញ​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ សម្រេច​លទ្ធផល​បាន ៩២%​ហើយ​។​

​បច្ចុប្បន្ននេះ ក្រុមការងារ​ជំនាញ​បាន​នឹង​កំពុង​បន្ត​អ៊ុត​កៅស៊ូ​លើ​ស្ពាន​អាកាស​កំណោង​បត់​ឆ្វេង ពី​មហាវិថី​ចោមចៅ​បត់​ឆ្វេង​ទៅ​ផ្លូវជាតិ​លេខ ៣ រួមជាមួយ​នឹង​លារ​បំពាក់​នូវ​សម្ភារៈ​បច្ចេកទេស​សំខាន់ៗ​មួយចំនួនទៀត​។​

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានឱ្យដឹង​ទៀតថា តាម​គម្រោង ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​មីនា ឆ្នាំ​២០២២​ខាងមុខ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close