រដ្ឋបាលខេត្តសៀមរាប រៀបចំអបអរសាទពិធីបុណ្យឆ្លងឆ្នាំសកល ២០២១- ២០២២ នៅក្រុងសៀមរាប និងស្រុកវ៉ារិន
សៀមរាប៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំអបអរសាទពិធីបុណ្យឆ្លងឆ្នាំសកល ២០២១- ២០២២ ចំនួន ២កន្លែង គឺនៅខាងមុខបរិវេណសួនច្បារព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប និង នៅសហគមន៍ព្រៃឈើចង្ក្រានរយ ក្នុងស្រុកវ៉ារិន។
ក្រៅពីនេះ នៅតាមបណ្ដាស្រុកមួយចំនួនទៀត ក៏មានរៀបចំអបអរសាទពិធីបុណ្យឆ្លងឆ្នាំសកល ២០២១- ២០២២ដែរ ដូចជា៖
១. នៅជើងភ្នំគូលេន (ផ្លូវឡើងភ្នំថ្មី) ស្ថិតក្នុងភូមិបិទផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ
២. នៅរមណីដ្ឋានស្រីស្នំភូមិខ្ញុំ ស្ថិតក្នុងភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ
៣. នៅស្រុកបន្ទាយស្រី មាន ០៥ទីតាំង គឺ .
– ទីតាំងទី១- តាំងពិព័រណ៍អាហារជនបទ នៅភូមិព្រះដាក់ ,
– ទីតាំងទី២- អាហារ Buffet និងបោះតង់ នៅភូមិលំហែសរសី ,
– ទីតាំងទី៣- បោះតង់ និងតន្ត្រីស្គរដៃ នៅសួនក្រអូមឃុនរាម ,
– ទីតាំងទី៤- បោះតង់ និងតន្ត្រីស្គរដៃ នៅបន្ទាយស្រីទេវី និង
– ទីតាំងទី៥- ពិព័រណ៍ និង Concert ដីឡូត៍ ឡេង ណាវ៉ាត់ត្រា នៅភូមិតាកុះ ឃុំខ្នារសណ្ដាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។