ខេត្ត​សៀមរាប​ផ្អាកចរាចរលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដើម្បីរៀបចំពិធីអបអរឆ្នាំសាកល

រដ្ឋបាលខេត្តសៀមរាបបាន​ឲ្យ​ដឹងថា ខ្លួននឹងរៀបចំប្រារព្ធពិធីអបអរសាទរបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដោយមានរៀបចំការតាំងពិព័រណ៍ ប្រគុំតន្ត្រី សម្តែងសិល្បៈកម្សាន្តនានាជាច្រើន ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ផងដែរ។

ដូច្នេះរដ្ឋបាលខេត្ត នឹងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី នៅទីតាំងសំខាន់ៗមួយចំនួននៅក្នុងក្រុងសៀមរាប។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close