សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ នៅ​ខេត្តកោះកុង​

​ខេត្តកោះកុង​៖ នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ត​ភ្ជាប់​ខេត្ត​ព្រះសីហនុ ទៅកាន់​ខេត្តកោះកុង​ប្រវែង​១៤៨​គីឡូម៉ែត្រ​។

​ផ្លូវជាតិ​លេខ​៤៨​នេះ ចាប់ផ្តើម​សាងសង់​ពី​ចំណុចប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៤១+៧៥០ ស្ថិត​ក្នុងភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល រហូតដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ គម្រោង​ផ្លូវ​នេះ រួមមាន​៖ ផ្លូវ​២​គន្លង មាន​ប្រវែង ១២២.៩​គីឡូម៉ែត្រ ទទឹងផ្លូវ ១១​ម៉ែត្រ និង ផ្លូវ​៤​គន្លង មាន​ប្រវែង ២៥.១​គីឡូម៉ែត្រ ទទឹង​ចាប់ពី ១៨.៥​ម៉ែត្រ ដល់ ២១.៥​ម៉ែត្រ​។​

​គម្រោង​នេះ ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៣២​ខែ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០២៤ សាងសង់​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​កូរ៉េ ILSUNG & HANIL Joint Venture និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើប្រាស់​ថវិកា​សរុប​ប្រមាណ ៦៥.១៤​លាន​ដុល្លារ​អាមេរិក ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​សម្រាប់​ការងារ​ដោះស្រាយ​ផលប៉ះពាល់ និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close