ពេញ១ឆ្នាំ២០២១! កម្ពុជា នាំចេញកសិផលបានជិត ៥ពាន់លានដុល្លារអាមេរិក
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា តម្លៃនៃការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់គោលដៅទីផ្សារក្រៅប្រទេស ក្នុងរយៈពេល១២ខែ ឆ្នាំ២០២១ មានចំនួន ៤ ៩៦៧ ៨៥២ ៧១៣ដុល្លារអាមេរិក ដែលក្នុងនោះ៖
-ការនាំចេញអង្ករមានចំនួន ៥២៧ ៥៩៣ ៩៩៥ដុល្លារអាមេរិក
-ការនាំចេញស្រូវមានចំនួន ៦៣១ ៤០៧ ៨២២ដុល្លារអាមេរិក
-ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៣ ១៦៤ ៧១៧ ៤៨៣ដុល្លារអាមេរិក
-ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៦០៣ ១៩៣ ២០២ដុល្លារអាមេរិក
-ការនាំចេញឈើកៅស៊ូមានចំនួន ១ ៥០៥ ០១៤ដុល្លារអាមេរិក
-ការនាំចេញឈើអារនិងសត្វស្វារ ៣៥ ៣៣៥ ៦៦៧ដុល្លារអាមេរិក
-ការនាំចេញត្រីគ្រប់ប្រភេទ ៤ ០៩៩ ៥៣០ដុល្លារអាមេរិក។
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៧ ៩៨៤ ២៥១,៨៣ តោន ទៅកាន់ទិសដៅ៦៨ប្រទេស គឺមានការកើនឡើងចំនួន ៣ ១១០ ៧៩០,៧៣ តោនស្មើនឹង ៦៣,៨៣% បើធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៤.៨៧៣៤៦១,១០តោន។
កសិផលសំខាន់ៗ ដែលបាននាំចេញ រួមមាន៖
១- អង្ករចំនួន ៦១៧ ០៦៩តោន
២- ស្រូវមានចំនួន ៣ ៥២៧ ៤១៨តោន
៣- កសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៥ ១៨០ ០០៥,៨១តោន ក្នុងនោះមាន៖ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្ដែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ ម្ទេសក្រៀម និងផលិតផលចំនួន ៩៥មុខ ផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។